ម៉ូតូកែច្នៃបំពាក់ភ្លេីងលម្អរក្រុងពេលរាត្រីចំ នួន១៣​គ្រឿងត្រូវបានសមត្ថកិច្ចនគរបាល​នាំមកខណៈពេលពួកគេប្រមូលផ្តុំគ្នាជិះព ពាក់ពពូនបង្កភាពអាណាធិបតេយ្យ

(បាត់ដំបង) :ស្ងាត់យូរហេីយ​ តែឥឡូវចេញមកដដែលទៀត​ ករណីក្រុមក្មេងៗប្រេីប្រាស់ម៉ូតូកែច្នៃភ្លេីងបំពាក់ប្រមូលផ្តុំគ្នាជិះលម្អរក្រុងបាត់ដំបងនាពេលរាត្រីយ៉ាងពពាក់ពពូនចំនួន១​៣​គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលនាំមកកាន់ស្នង ការដ្ឋាន​ដេីម្បីអនុវត្តតាមនីតិវិធី ។

ប្រតិបត្តិការនេះធ្វេីឡេីងស្របតាមអនុសាស ន៍ដ៏ខ្ពង់ខ្ពស់​ របស់ឯកឧត្តម​ នាយឧត្តមសេ​នី​យ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ ស្នងការរងផែន​ការ​ងារនគរ បាលព្រហ្មទ័ណ្ឌ​ ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងបាត់ដំបង នាំពួកគេប្រមូលផ្តុំជាក្រុម កែច្នៃភ្លើងម៉ូតូជិះពេលយប់ បង្កភាពអាណាធិបតេយ្យមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរនិងមានចំណាត់ការ កាល ពីយប់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៥វេលា ម៉ោង ១៨និង០៤នាទីមានម៉ូតូចំនួន ១៣ គ្រឿង និងម្ចាស់ផង ។

សូមបញ្ជាក់ជូនថា ករណីខាងលើនេះស មត្ថកិច្ចនគរបាលធ្លាប់បានធ្វើការប្រមូលមករក្សា ទុកមួយរយៈនៅស្នងការដ្ឋាន​នាពេលកន្លងមក​ ហេីយក៏បានធ្វេីការផ្សព្វផ្សាយកុំឱ្យមានករណីបែបនេះកេីតមាននៅមូលដ្ឋានជាបន្តទៀត​ តែបានយូរបន្តិចបញ្ហានេះក៏ផ្តេីមកើតឡេីងវិញ​ ដែលចាំបាច់សមត្ថកិច្ចត្រូវចាត់វិធានអនុវត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *