ខេត្តព្រៃវែង: ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើនៅទីលានវាយសី ក្នុងបរិវេណមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមប្រកួតជាគូកិត្តិយស ដើម្បីជាការចាប់ផ្ដើមបើកការប្រកួត និងបង្ហាញអំពីការចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីបង្កើនសុខុមាលភាព ព្រមទាំងចូលរួមលើកស្ទួយវិស័យកីឡាជាតិ នៅកម្ពុជាផងដែរ។

