រាជធានីភ្នំពេញ: ព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីចក្ខុវិស័យ ការកសាងកំពង់ផែទេសចរណ៍ និងភស្តុភាកម្ម តាមបណ្តោយដងទន្លេសាប និងទន្លេមេគង្គ ក្រោមប្រធានបទ “ទេសចរណ៍ជួយកំណើនការងារ និងសេដ្ឋកិច្ចជាតិ”ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

