(ព្រៃវែង) :នាថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញជាគណ:អធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែង របស់លោក ឈួន ខេមរិទ្ធ ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែងថ្មី ដោយជំនួស លោក ទួន សុគន្ធ ដែលត្រូវចូលនិវត្តន៍ ក្រោមអធិបតីភាព លោកជំទាវ ស៊ុន ណាលី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។ពិធីប្រកាសនោះដែរ មានការញ្ជើញចូលរួមពីប្រតិភូអមដំណើរ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ ប្រធានផ្នែក ប្រធានអង្គភាព ចំណុះសាលាខេត្ត ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ មេឃុំ ចៅសង្កាត់ និងមន្រ្តីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណចំនួន ២៤៣រូប។

