(ព្រៃវែង) :សកម្មភាពក្រុមការងារ រដ្ឋបាលខេត្តព្រៃវែង ទទួលអំណោយឧបត្ថម្ភពីសប្បុរសជននានាជា ថវិកា គ្រឿងឧបភោគបរិភោគ ថ្មាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីយកជូនដល់កងទ័ពជួរមុខ ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា នៅបរិវេណខាងមុខសាលាខេត្តព្រៃវែង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។
សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

