អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្រក ស្រុកកំពង់សៀម

(កំពង់ចាម) :នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា មានស្រែស្រូវរបស់ប្រជាពលរដ្ឋសរុប ១៨ ហិកតា បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។

ក្នុងដំណើរអញ្ចើញចុះពិនិត្យដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានចាត់ឲ្យមន្ទីរកសិកម្ម សហសការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ឈ្មោះបងប្អូនប្រជាកសិករ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខាងលើ បញ្ជូនមកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីខេត្តស្នើសុំការអន្តរាគមន៍ពីគណៈកម្មការគ្រប់គ្រងគ្រោះថ្នាក់ជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *