(កំពង់ចាម) :នៅរយៈពេល២ថ្ងៃចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះ២ថ្ងៃជាប់ៗគ្នា ជាមួយគ្នានេះបើយោងតាលោកលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះបន្តិចទៀតនៅកម្ពស់១៣.០៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកស្រកកម្ពស់០,០៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១០.៨០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

