(ភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម ក្នុងនាមក្រុមប្រឹក្សា គណ:អភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កការ ចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពង់កម្ពុជា ដូចជារូបថតទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចប្រធានព្រឹទ្ធសភា សម្ដេចនាយករដ្ធមន្ដ្រី នឹងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណ: ដូចជាយកទៅធ្វើជាផ្ទាំងបា់សុីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណ:ជាដើម។
អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។
យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។
នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងការសោស្ដាយ និងថ្ដោលទោសយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើប្រមាថបែបនេះដោយសេរីនៅប្រទេសថៃ ប៉ុន្តែថ្នាក់ដកនាំ និងប្រជាជនកម្ពុជាប្រកាន់ខ្ចាប់នូវសីលធម៌ សេចក្ដីថ្លៃថ្លូរ ការស្រឡាញ់សន្តិភាព ការដោះស្រាយញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឃ ដោយមិនដែលចសត់ទុកប្រទេសជិតខាង ឫប្រទេសណាមួយជាសត្រូវឡើយ៕
រដ្ធបាលខេត្តកំពង់ចាម: ញត្តិថ្ដោលទោស

