(កំពង់ចាម) :នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថាឆ្នាំ២០០២៥នេះទឹកជំនន់ទន្លេមេគង្គមានការហក់ឡើង៣ដងរហូតដល់កម្ពស់១៤,៥០ម៉ែត្រ ស្ថានភាពបែបនេះធ្វើឱ្យខេត្តកំពង់ចាមយើងរងនូវការប៉ះពាល់ចំនួន០៨ស្រុក ស្មើនឹង៤៧ឃុំ ដែលបណ្តាលឱ្យរងផលប៉ះពាល់ ស្មើនឹងចំនួន ៤.៨៨៤គ្រួសារ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៣.១៤០ខ្នង វត្តចំនួន០៩កន្លែង សាលារៀន ចំនួន១២ខ្នង មណ្ឌលសុខភាព ចំនួន០១កន្លែង វិហារឥស្លាម០១កន្លែង និងជម្លៀសប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព ចំនួន៦២គ្រួសារ ស្មើនឹង ២៤១នាក់។
ដោយឡែកនៅថ្ងៃនេះដែរយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិចទៀតត្រឹមកម្ពស់១៤,១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេស្រកកម្ពស់០,១៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ ១១,០២ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុក/ក្រុងទាំង១០នៃខេត្តកំពង់ចាម។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

