(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវបេតុង និងផ្លូវDBSTប្រវែងជាង៥.០០០ម៉ែត្រ ស្ថិតក្នុងឃុំទំនប់ តភ្ជាប់ទៅកាន់ឃុំត្រប់ ស្រុកបាធា។
ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្ទីរជំនាញ មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យ តាមដានការដ្ឋានខាងលើ រហូតរួចរាល់១០០% សំដៅធ្វើយ៉ាងណាឲ្យផ្លូវ១ខ្សែនេះ មានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង៕

