« ១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» លើកកម្ពស់ការអាន និងប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅខេត្តព្រៃវែង

ខេត្ត​ព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ គោលបំណងក្នុងរៀបកម្មវិធី «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» គឺដើម្បលើកកម្ពស់ការអាន ជាពិសេសកុមារ និងយុវជន ចាប់អារម្មណ៍លើការអាន និងការស្វែងយល់ចំណេះដឹងថ្មីៗ។ នេះជាលើកឡើងរបស់លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។

លោកស្រី ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះឦសានវ្ម័ន (ស.ស.រ)»។

​កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖

​ចូលរួមចំណែកជំរុញ និងលើកកម្ពស់វប្បធម៌នៃការអានក្នុងសង្គម ជាពិសេសក្នុងចំណោមយុវជន និងសិស្សានុសិស្ស។

​បង្កើត និងពង្រីកការយល់ដឹងរបស់សិស្សានុសិស្ស និងសាធារណជនអំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរ ព្រមទាំងតួនាទីរបស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះឦសានវ្ម័ន (ស.ស.រ)។

​លើកទឹកចិត្តឱ្យមានការហាត់ប្រាណ តាមរយៈសកម្មភាពរត់ និងដើរ ដើម្បីសុខភាពល្អ និងសាមគ្គីភាពក្នុងសហគមន៍។

​ការចូលរួមក្នុងសកម្មភាពរត់ និងដើរក្រោមស្មារតី «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តព្រៃវែង និងភាគីពាក់ព័ន្ធ ក្នុងការផ្សារភ្ជាប់ការថែទាំសុខភាពជាមួយនឹងការអប់រំ ការអាន និងការស្វែងយល់ពីមរតកប្រវត្តិសាស្ត្ររូបិយវត្ថុរបស់ជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *