យោងតាមការបង្ហោះផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺរ អ៊ែនដឺសឹន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាលើកដំបូងដោយផ្តោតលើការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាដើម្បីនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាពក្នុងតំបន់ដោយបន្តកសាងលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ និងបានលើក ឡើងពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះសហគមន៍តាមបណ្តោយព្រំដែន រួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារភៀសខ្លួនជាង ១០.០០០ គ្រួសារ និងប្រតិបត្តិការបោសសម្អាតមីននៅទូទាំងភូមិចំនួន៣៤០ តាមបណ្តោយព្រំដែន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញនិងការជួញដូរគ្រឿងញៀន ដែលបង្កការគំរាមកំហែងដល់ប្រជាជនអាមេរិកនិងប្រជាជនកម្ពុជាដូចគ្នា។
សហរដ្ឋអាមេរិក មានមោទនភាពក្នុងការឈរនៅជាមួយប្រជាជនកម្ពុជាដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាពនិងវិបុលភាពកាន់តែខ្លាំង។
In their first official meeting, Ambassador Christopher Anderson and Deputy Prime Minister & Foreign Minister Prak Sokhonn focused on how stronger U.S.–Cambodia ties can deliver results for both countries.
The Ambassador reaffirmed U.S. commitment to regional stability, building on the Kuala Lumpur Peace Accords, and highlighted ongoing U.S. support for border communities, including humanitarian relief for more than 10,000 displaced families, and demining operations across 340 border villages. They also discussed joint efforts to stop online scams and drug trafficking that threaten Americans and Cambodians alike.
The United States stands proudly with the Cambodian people for a safer, more prosperous future.

