ខេត្តពោធិ៍សាត់: នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យការដាក់បង្គោលភ្លើងថ្មី និងដាក់អំពូលបំភ្លឺផ្លូវប្រភេទ Solar LED ចំនួន ៤៦បង្គោល បណ្តោយផ្លូវលេខ 53B ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅតាម ក្នុងភូមិប៉ប៉ិត (ខ្នងទួល) ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ការចុះត្រួតពិនិត្យនេះមានគោលបំណងធានាឱ្យការដំឡើងប្រព្រឹត្តទៅតាមបច្ចេកទេសត្រឹមត្រូវ មានគុណភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សោភ័ណភាព ជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងផ្តល់ភាពងាយស្រួល ព្រមទាំងសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនាពេលយប់។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់ថែទាំ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបំភ្លឺសាធារណៈទាំងនេះឱ្យបានគង់វង្ស ដើម្បីបម្រើផលប្រយោជន៍រួមរបស់សហគមន៍ក្នុងមូលដ្ឋានឱ្យបានយូរអង្វែង៕

