សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនៈភាពការងារ នៅអនុសាខាស្រុកពាមរក៍

ខេត្តព្រៃវែង៖ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៦ សាខាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនៈភាពការងារ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាខេត្ត និងជាប្រធានក្រុមការងារពិនិត្យ តាមដាន និងវាយតម្លៃ និងមានការអញ្ជើញចូលរួមពីលោកហេរញិកគណៈកម្មាធិការសាខាខេត្ត និងជាអនុប្រធានក្រុមការងារក្រុមពិនិត្យ តាមដាន និងវាយតម្លៃ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក លោក លោកស្រី អនុប្រធាន ហេរញ្ញិក លេខាធិការ សមាជិក សមាជិកាគណៈកម្មាធិការ មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យាអនុសាខាស្រុក សរុបអ្នកចូលរួមចំនួន ១៣នាក់ ស្រី ៨នាក់ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំអនុសាខាស្រុកពាមរក៍។

របៀបវារៈនៃការពិនិត្យវឌ្ឍនៈភាពការងាររបស់អនុសាខាស្រុក មានចំនួន ៤ចំណុច ដូចខាងក្រោម៖
១. ការងារគ្រប់គ្រង ចំនួន ៩ចំណុច
២. ការងារកៀរគររកមូលនិធិ ចំនួន ៤ចំណុច
៣. ការងារសកម្មភាពឆ្លើយតប និងផ្សព្វផ្សាយ ចំនួន ៨ចំណុច
៤. ការងាររដ្ឋបាល/ហិរញ្ញកិច្ច ចំនួន ១០ចំណុច

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអនុប្រធាន បានផ្តាំផ្ញើដល់លោក លោកស្រី ប្រធាន អនុប្រធាន ហេរញ្ញិក លេខាធិការ និងមន្ត្រីប្រចាំការអនុសាខាស្រុក សូមបន្តខិតខំប្រឹងប្រែងការងារ និងចូលរួមគ្រប់សកម្មភាពមនុស្សធម៌ ក៍ដូចជាកែប្រែចំណុចខ្វះខាតរបស់អនុសាខា ដើម្បីឱ្យអនុសាខា ដំណើរទៅមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *