ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រដ្ឋបាលរាជធានីភ្នំពេញនឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ រយៈពេល៥ថ្ងៃ

រាជធានីភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់រាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ និងចូលរួម ចំណែកថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិដ៏ល្អផូរផង់ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ “ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Chaktomuk Walk Street)” រយៈពេលចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៨:០០នាទី ដល់វេលាម៉ោង ២៣:០០នាទី ក្នុងនោះ មានរៀបចំកម្មវិធីសម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិជាច្រើនទម្រង់ កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុងស្រុក និងលក់ម្ហូបអាហារជាច្រើន។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយនៅ “ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Chaktomuk Walk Street)” ឱ្យបានច្រើនកុះករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *