ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានស្រកបន្តិច ខណៈព្រែកចំនួន២៩បានទទួលរបបទឹកទន្លេមេគង្គ

(កំពង់ចាម) :យោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាព្រែកចំនួន២៩ព្រែកក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាមបានទទួលនូវរបបទឹកទន្លេមេគង្គខណៈទឹកទន្លេបានហក់ឡើងដល់កម្ពស់ជាង១៣ម៉ែត្រ ដោយក្នុងនោះព្រែករួមមានក្នុងស្រុកស្ទឹងត្រង់៥/៥ ស្រុកកំពង់សៀម៥/១១ ស្រុកកងមាស៨/១៣ ស្រុកកោះសូទិន៥/៥ និងស្រុកស្រីសន្ធរ៦/៧។

ទន្ទឹមនេះដែរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះបន្តិចនៅកម្ពស់១៣.១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកស្រកកម្ពស់០,០២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១០.៩៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៣ និងក្រុង១។

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *