ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា បានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច

(ភ្នំពេញ)៖ លោកប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវ Brigitte Macron នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងជួសជុលកែលម្អប្រាសាទមេបុណ្យខាងលិច។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីទៅកាន់ខេត្តសៀមរាប គឺដើម្បីចូលរួមជាអធិបតីជាមួយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *