ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងសហការី ចុះសម្ពោធប្រគល់ផ្ទះ ១ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ចំណាយអស់ថវិកាចំនួន ៣.២៦២,៥០ដុល្លារអាម៉េរិក ជូនលោកយាយ អ៊ូ យ៉ាន អាយុ ៨៥ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ដែលបានរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ។
សម្ភារៈផ្តល់ជូនបន្ថែម ៖
-សម្ភារៈកាកបាទក្រហមកម្ពុជារួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥យួរ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ប្រេងឆា ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ២ឃីត, សាប៊ូកក់សក់ ៥ដប, សាប៊ូដុសខ្លួន ៥ដប, ម្សៅសាប៊ូ ៥កញ្ចប់, សាប៊ូលាងចាន ៥ដប, សាប៊ូលាងដៃ ៥ដប, សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៥០ម៉ឺនរៀល។
-សាខាខេត្ត ថវិកាចំនួន ១០ម៉ឺនរៀល។ អនុសាខាស្រុកពាមជរ បានឧបត្ថម្ភបន្ថែមនូវ សម្ភារផ្ទះបាយ ១ឈុត, សម្ភារដំណេក ១ឈុត, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស និងថវិកាចំនួន ១០ម៉ឺនរៀល។
ដោយឡែក ចំពោះលោកយាយលោកតា ៣០នាក់ដែលបានចូលរួមក្នុងកម្មវិធីនេះ ក៏ទទួលបានថវិកាក្នុងម្នាក់ៗ ២ម៉ឺនរៀល៕

