ខេត្តបាត់ដំបង: នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នេះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយ មានការដឹកនាំរបស់លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ក៏ដូចលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ កម្លាំងនគរបាលក្នុងការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានចុះធ្វើការអប់រំណែនាំ ចំពោះអ្នកបើកបររថយន្ត និងត្រួតពិនិត្យចំពោះមធ្យោបាយដឹកសិស្សនៅ សាលារៀនឯកជន អន្តរជាតិបញ្ញាសាស្ត្រ ក្នុងក្រុងបាត់ដំបងដែលកិច្ច ការនេះគឺជាការក្រើនរំលឹក ក៏ដូចជាការដាស់តឿនចំពោះថ្នាក់ដឹកនាំរបស់សាលារៀន ក៏ដូចជាអ្នកបើកបររថយន្តដែលដឹកសិស្សានុសិស្សប្រចាំថ្ងៃឱ្យយល់ដឹងបន្ថែមអំពីច្បាប់បានធ្វើការពិ និត្យលើប័ណ្ណបើកបរពិនិត្យឈៀក យានយន្ត ណែនាំដល់អ្នកបើកបរឱ្យគោរពសិទ្ធគ្នាក្នុងការបើកបរ ហាមវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ហាមបើកបរស្ថិតក្រោមជាតិស្រវឹងគោរពភ្លើង ផ្លាកសញ្ញា បើកបរដោយត្រឹម ត្រូវតាមល្បឿនដែលបានកំណត់ហើ យជាពិសេសគឺត្រូវយកចិត្តទុកពីសុវត្ថិភាពជាចំបងដល់សិស្សានុសិ ស្សក្នុងការធ្វើដំណើរ។
ត្រូវចងចាំថាវាសនាក្មេងៗជាសិ ស្សា នុសិស្សជាច្រើននៅជាប់ជាមួយអ្នក បើកបរដឹកពួកគាត់ ដូចនេះសូមអ្នកបើ កបរដឹកសិស្សានុសិស្សទាំងអស់ត្រូ វរក្សាស្មារតីឱ្យបានខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ។
កិច្ចការនេះមន្រ្តីនគរបាលនឹងបន្តពិនិ ត្យ ចំពោះយានយន្តផ្សេងៗទៀតដែ លធ្វើដំណើរឬធ្វើអាជីវកម្មដោយមានលក្ខណៈកែច្នៃឬមិនសមស្របតាមលក្ខណៈបច្ចេកទ្ទេស ដោយធ្វើការអ ប់រំណែនាំឬឈានទៅអនុវត្តវិធានការបន្តតាមនីតិវិធី ច្បាប់៕


