ខេត្តពោធិ៍សាត់: រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀង ជូនប្រជាពលរដ្ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

