ឯកឧត្ដម​ ម៉ាង​ ស៉ីណេត​ អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មប៉ូឡូញ (PAIH) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្ម

ទីក្រុង Warsaw, សាធារណរដ្ឋប៉ូឡូញ: ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម​ ម៉ាង​ ស៉ីណេត​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មប៉ូឡូញ (PAIH) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្។

ក្នុងជំនួបដ៏មានសារ:សំខាន់នេះ ឯកឧត្តមបានបង្ហាញពីសក្តានុពល និងឱកាសវិនិយោគរបស់ខេត្តព្រះសីហនុ ព្រមទាំងស្វែងរកលទ្ធភាពទាក់ទាញវិនិយោគិនប៉ូឡូញមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខេត្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *