(កំពង់ចាម): ព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម យឹម ឆៃលី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ អញ្ជើញនាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ចំនួន៤ ក្នុងក្រុងកំពង់ចាម ក្នុងឱកាសថ្ងៃកាន់បិណ្ឌ វេន១០ ស្ថិតនៅមណ្ឌលអភិរក្ស សួនក្រញូងនគរបាជ័យ ដើម្បី ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្ដាន និងវរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី៕

