រដូវកាន់បិណ្ឌចេះតែនៅមិនសុខបបួលគ្នាបង្ហោះម៉ូតូតាមដងផ្លូវត្រូវសមត្ថកិច្ចតាមក្របួចជាប់​ដកហូតម៉ូតូទុក០៣ខែសិនចាំគឹតទៀត

(បាត់ដំបង) :ពីថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២៥ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំបង្ក្រាប ក្មេងទំនើងចំនួន ០២នាក់ បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈបង្កភាពអាណាធិបតេ​យ្យក្នុងមូលដ្ឋាន នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល នាំពួកគេមកកាន់អធិការដ្ឋានសាក​សួរនិងធ្វើការដកហូតម៉ូតូរក្សាទុករយៈ​ពេល​០៣ខែសិន និងអញ្ជើញ ឪពុក ម្តាយមកធានា​យកទៅអប់រំនៅមូលដ្ឋានវិញ ក្រោយសាក​សួរធ្វើសាវតា និងកិច្ចសន្យារួចមក៕សហការី

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *