(ព្រៃវែង) : នៅថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន ប៉រ៉ានី រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បាននាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ និងបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់ញាតកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរយុទ្ធជនស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង ក៏បាននាំយកនូវបច្ច័យចំនួន ២០.៥៥០.០០០រៀល (ម្ភៃលានប្រាំរយហាសិបពាន់រៀលគត់) ប្រគេនដល់ព្រះសង្ឃ សម្រាប់ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តក្តីកណ្ដាលនេះផងដែរ។

