ខេត្តពោធិ៍សាត់: ក្រោយពីបានបញ្ចប់កម្មវិធីជួបសំណេះសំណាល និងនាំយកអំណោយ មកប្រគល់ជូនដល់វីរកងទ័ពជួរមុខរួចមក នារសៀលថ្ងៃដដែលនេះ ឯកឧត្តម ខូយ រីដា ក៏បានបន្តដំណើរចុះពិនិត្យដោយផ្ទាល់លើស្ថានភាពការងារត្រាស្សេរ និងការស្ថាបនាផ្លូវ ដែលត្រូវតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មចាំង ដែលស្ថិតនៅឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់។
🏔️សរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់នេះ កំពុងត្រូវបានពង្រឹង ដើម្បីតភ្ជាប់ទៅកាន់ គោលដៅទេសចរណ៍ធម្មជាតិ ជាច្រើនទៀតក្នុងស្រុកវាលវែង ជួយឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព។
🌲 “វាលវែង ដែនដីធម្មជាតិដ៏ស្រស់បំព្រង ផ្លូវកាន់តែប្រសើរ ការធ្វើដំណើរកាន់តែមានសុវត្ថិភាព ទេសចរណ៍កាន់តែរីកចម្រើន!”

