(ព្រៃវែង) : នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ខេត្ត” វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៥ ដើម្បីជ្រើសរើសបេក្ខជនជាប់ជ័យលាភីលេខ ជាតំណាងខេត្តព្រៃវែង ចូលរួមប្រកួតក្នុងកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ជាតិ” ឆ្នាំ២០២៦ របស់ក្រសួងអប់រំយុវជន និងកីឡា ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង។ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អនុប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំយុវជន និងកីឡា លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុងព្រៃវែង ប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូដែលជាគណៈកម្មការ និងសិស្សានុសិស្សដែលត្រូវចូលរួមប្រកួតប្រជែងផងដែរ។


