សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីខេត្តនៅទិសទិសឦសានជាប៉ូលសេដ្ឋកិច្ចមិនទាន់អាចប្រៀបធៀបបានជាមួយ ខេត្តសៀមរាប ភ្នំពេញ និងខេត្តព្រះសីហនុ ប៉ុន្ដែខេត្តក៏មានសក្ដានុពលមួយចំនួនដែលខេត្តផ្សេងៗគ្មានដែរ ដូចជាវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម។ ដូច្នេះសម្ដេចណែនាំឱ្យពិនិត្យមើលអ្វីខេត្តមាន ដើម្បីទាញយកសក្ដានុពលមកប្រើប្រាស់ ប៉ុន្ដែចំណុចសំខាន់បំផុតនោះ គឺខេត្តត្រូវធានាឱ្យបាននូវសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង” ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាដែលយើងអាចធ្វើបានគឺធានាអោយបានបរិស្ថាន ស្ថិរភាព សន្តិសុខ សន្តិភាព ពោលគឺបើគ្មានសន្តិភាពគឺគ្មានសន្តិសុខ និងសណ្តាប់ធ្នាប់នោះទេ៕ #សន្តិភាពនៅកម្ពុជា

