ព្រៃវែង:នៅព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា ខេត្តព្រៃវែ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិកោះរកា។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តមប្រធាននាយកដ្ឋាន គណៈប្រតិភូអមដំណើរនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លោកស្រី តំណាងអង្គការ UNODC ប្រចាំនៅកម្ពុជា លោក លោកស្រី ប្រតិភូការិយាល័យទំនាក់ទំនងព្រំដែនធឿនភឿកខេត្តដុងថាប់ ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុក ក្រុមការងារពាក់ព័ន្ធការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៦ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦០៧ មេបញ្ជាការកងវរសេនាលេខ ២២៩ និងមន្រ្តីពាក់ព័ន្ធផងដែរ។
នាឱកាសនេះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានឧបត្ថម្ភនូវ ម៉ូតូ ចំនួន ០១គ្រឿង,កុំព្យូរទ័រ ចំនួន ០១ គ្រឿង, ម៉ាសុីនព្រឺនធ៍រ ០១ ឈុត, អាយកូម ចំនួន ០៥ដើម និងខ្នោះ ចំនួន ១០ ខ្នោះ ប្រគល់ជូនដល់ការិយាល័យទំនាក់ទំនងព្រំដែន BLO សម្រាប់ប្រើប្រាស់ក្នុងការិយាល័យ និងការប្រតិបត្តិការងារចាំបាច់ក្នុងអង្គភាពប្រចាំថ្ងៃ។

