ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ២ខ្នង នៅស្រុកព្រះស្តេច និងស្រុកពាមជរ

ព្រៃវែង ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួន សុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ២ខ្នង ៨បន្ទប់ (មត្តេយ្យសិក្សារកាកូនសាត់ ស្រុកព្រះស្តេច និងមត្តេយ្យសិក្សាសំពៅមាស ស្រុកពាមជរ) និងសមិទ្ធផលនានា ស្ថិតនៅភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលក្រៃលែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *