ឯកឧត្តម សួន សុម៉ាលីន ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ដើម្បីឈ្វេងយល់ពីសក្កានុពល នៃការអភិវឌ្ឍលើគ្រប់វិស័យក្នុងទឹកដីខេត្តព្រៃវែង

(ព្រៃវែង) : នៅព្រឹកថ្ងៃពុធ ទី៥  ខែសីហា  ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម H.E Mr. Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីឈ្វេងយល់អំពីសភាពការរណ៍ទូទៅរបស់ខេត្តព្រៃវែង និងសក្កានុពលនៃការអភិវឌ្ឍលើគ្រប់វិស័យក្នុងទឹកដីខេត្តព្រៃវែង។

ឯកឧត្តម សួន សុម៉ាលីន ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ ឯកឧត្តម និងសហការី ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងជូនវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ខ្ញុំបាទ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមជូនពរ ឯកឧត្តម និងសហការី សូមមានសុខភាពល្អបរិបូរណ៍ ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *