ល្បែងជល់មាន់ តាមប្រព័ន្ធអនឡាញ និងឡូតូ កំពុងបើកលេងយ៉ាងកក្រើកក្នុងភូមិសាមគ្គី០២សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍ សែនជ័យ កំពុងរក្សាភាពស្ងៀមស្ងាត់!​

(ភ្នំពេញ): យោងតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា: ល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់សម្ងំស្ងៀម។

✍️​ល្បែងស៊ីសងបញ្ជល់មាន់ តាមប្រព័ន្ធអនឡាញ និងឡូតូ កំពុងបើកលេងយ៉ាងកក្រើកក្នុងភូមិសាមគ្គី០២សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍ សែនជ័ រាជធានីភ្នំពេញ ។

👉​ប្រជាពលរដ្ឋនិងមហាជនទូទៅ ពិសេសពលរដ្ឋ ក្នុងមូលដ្ឋានបានលើកឡើងថា ហេតុអ្វីទីតាំងទាំងនេះ ហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញ ឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបើកភ្លើងខៀវ ឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។

យោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម លោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យមិនគួរមើលរំលងនោះទេ។

👉​មហាជនទូទៅ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ សូមសំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញជួយចុះស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *