(ព្រះវិហារ): នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ រួមទាំងថវិកាមួយចំនួន ប្រគល់ជូនដល់វរនគរបាលការពារព្រំដែនគោកនៅសមរភូមិជួរមុខ និងពុកម៉ែអ៊ុំពូមីងបងប្អូនប្រជាពលរដ្ឋជនភៀសសឹកចំនួន ១.០០០គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥.០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។

