ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចំណុចឃុំបាក់រទេះ ស្រុកកំពង់សិលា ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ កំពុងតែសប្បាយៗ

ខេត្តព្រះសីហនុ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំងពីរកន្លែងអូរចំណារនិងស្ទឹងច្រាលស្រុកកំពង់សិលាប្រែក្លាយជាប្រធានបទមួយសំរាប់ក្រុមឈ្មួញនិងអាជីវករប្រកបរបររកសុីដឹកជញ្ជូនទំនិញនិងកសិផលផ្សេងៗឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងទាំងពីរកន្លែងខេត្តព្រះសីហនុ។

ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអោយដឹងថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកកំពង់សិលាបានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំង យប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបពុករលួយ មិនញញើតអ្វីទាំងអស់ដោយសារមានបើកដៃពីសំណាក់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការនឹងដឹក ជញ្ជូនខេត្តព្រះសីហនុ ទើបប្រធានស្ថានីជញ្ជីងថ្លឹងរថយន្តនិងក្រុមមន្រ្តីជញ្ជីងថ្លឹងហ៊ានធ្វើអ្វីៗតាមអំពើ ចិត្ត ចំណែកឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនឹងដឹកជញ្ជូននិងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រក្សាភាពស្ងៀម ស្ងាត់ ផងដែរ។

ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ឃុំបាក់រទេះ ស្រុកកំពង់សិលា ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាមអំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំ មន្ត្រីធំៗនៅមន្ទីរសាធារណ ការ និងដឹកជញ្ជួនខេតព្រះសីហនុ។ រីឯឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនឹងដឹកជញ្ជូននិងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស បណ្ដោយ ឲ្យប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្តព្រះសីហនុនិងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។

ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មិនអាចរំលងបានឡើយហើយគ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាបាននោះទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះអ្នកធំខាងលើមកបិទបាំងភាពមិនប្រក្រតីរបៀបពុក រលួយរបស់ខ្លួនជារៀងរហូត។
ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។

ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា លោក មុឹង យូឡេង ចាប់តាំងពីទទួលបានតំណែងជាប្រធាន មន្ទីរសាធារណការខេត្តព្រះសីហនុ បណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយសូម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរតែពិនិត្យឡើងវិញខ្លះផង។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅភូមិសាស្រ្តទាំងពីខាងលើប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំង យប់ទាំងថ្ងៃ ប្រឆាំងច្បាប់អំពើពុករលួយ៕ប្រភពី:សារព័ត៌មាន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *