(ខេត្តកោះកុង): នៅថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។
គូសបញ្ជាក់ផងដែរ ដោយ លោកស្រី មិថុនា ភូថង បានបំពេញភារកិច្ចរយេ:ពេល២អាណត្តិពេញ ហើយត្រូវបានតែងតាំងជា រដ្ឋលេខាជិការក្រសួងកិច្ចការនារី និងជំនួសមកវិញដោយ លោកស្រី ឈី វ៉ា ជា អភិបាល នៃគណ:អភិបាលខេត្តកោះកុង បន្តវិញ ។

