ប្រមូលក្រុមរាត្រីចរចំនួន​១០នាក់ដែលតែងបង្កក្តីបារម្ភពីប្រជាពលរដ្ឋចំពោះការបាត់បង់ទ្រព្យសម្បត្តិពេលយប់ក្នុងក្រុងបាត់​ដំបងអនុវត្តតាមច្បាប់!

(បាត់ដំបង) :នៅថ្ងៃទី០២ខែ​ កញ្ញា​ ឆ្នាំ២០២៥​ នេះសមត្ថកិច្ចនគរបាលនឹងបញ្ជូនមនុស្សចំនួន១០នាក់ទៅ​កាន់អយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង​ដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់បន្ទាប់ពីស​មត្ថកិច្ចបានចុះបង្រ្កាបនៅពេលយប់លេីមុខ​សញ្ញាលួចក្នុងក្រុងបាត់ដំបង​ កាលពីជិតពាក់​កណ្តា​លអាធ្រាត្រថ្ងៃទី​៣១​ខែ​ សី​ហា​ ឆ្នាំ២០​២៥​កន្លងមក​ ។

ប្រតិបត្តិការនេះធ្វេីឡេីងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំងក្នុងផែន​ការងារព្រហ្មទ័ណ្ឌ​ដែលមានលោកវរសេនីយ៍​ឯក​ ឈឿង​ គឹមសុង​ ជាស្នងការរងទទួលផែនចុះប្រមូលពួកគេចំនួន១០នាក់ដែលកំពុងមានវត្តមានយ៉ាងសកម្មមក​សាកសួរទាំងកណ្តាលរាត្រី​។

ក្រោយសាកសួរមន្រ្តីផែនការ​ងារគ្រឿង​ញៀនបានធ្វេីតេស្តលេីទឹកនោមឃេីញពួកគេសុទ្ធតែមានផ្ទុកសារធាតុ​ញៀននៅក្នុងខ្លួនដែលចាំបាច់ត្រូវបញ្ជូនទៅអនុវត្តទោស។

ចំណាត់ការនេះនឹងជួយលុបបំបាត់មួយផ្នែកធំចំពោះអំពេីចោរកម្មក្នុងមូលដ្ឋានក្រុងបាត់ដំបងនាពេលយប់និងបញ្ហាគ្រឿងញៀនផងដែរ៕សហការី

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *