ខេត្តព្រៃវែង: កានពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះទស្សនកិច្ចសិក្សាពីដំណាំរដូវ (ដំណាំឈួក) នៅក្នុងឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីជំរុញការផលិតក្នុងស្រុក និងពង្រីកសក្តានុពលកសិ-ឧស្សាហកម្ម ដែលធ្វើអោយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើ។
ក្នុងឱកាសនោះ នៃការចុះពិនិត្យនោះ ឯកឧត្ដម បានវាយតម្លៃលើបច្ចេកទេសដាំដុះ និងការគ្រប់គ្រងទឹករបស់កសិករ ដើម្បីធានាបាននូវទិន្នផលខ្ពស់ ហើយឯកឧត្តម ក៏បានជួបពិភាក្សាជាមួយម្ចាស់ចម្ការឈូក និងសហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងបញ្ហាសត្វល្អិតចង្រៃ។
ឯកឧត្ដម រដ្ឋលេខាធិការ កោតសរសើរចំពោះកសិករក្នុងស្រុកពោធិ៍រៀង ដែលបានបំប្លែងផ្ទៃដីកសិកម្មឱ្យទៅជាតំបន់ដាំដុះឈូកដ៏មានសក្តានុពល។ ឈូកមិនត្រឹមតែជាដំណាំសម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃ ទេសចរណ៍កសិកម្ម ដែលអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និងទិញផលិតផលដោយផ្ទាល់។
បើតាមការបលើកឡើង របស់ លោក អៀន អឿន ម្ចាស់ចំការឈូក ដែលរស់នៅភូមិជ្រៃក្រហឹម ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង បានអោយដឹងថា ដំណាំឈូកមានតម្លៃខ្ពស់ជាងស្រូវដោយឈូកស្ងួតមានតម្លៃជាង ៥ ពាន់រៀលក្នុងមួយគីឡូក្រាម ហើយរយៈពេល ៣ ខែគឺឈូកអាចប្រមូលផលបាន។ ហើយការប្រមូលផលនេះទៀតសោតគឺរហូតទៅដល់ ២ ខែបន្តទៀត ដោយរាប់ចាប់ពីថ្ងៃប្រមូលផលឈូក ដោយអាចបេះបានជាបន្តបន្ទាប់ទៀត។ ហើយលោកក៏បានបន្ថែមទៀតថាក្នុងមួយហិចតាផាត់ការចំណាយទៅលើប្រេងទៅលើឈ្នួលអស់ អាចនៅសល់ពី ៣ លាន ទៅ ៤ លានរៀលជាង ទៅតាមតម្លៃឈូកឡើងចុះនៃទីផ្សារផងដែរ៕

