អធិការរងនគរបាលខណ្ឌចំការមន ហួត គង់ ត្រូវឧបនាយករដ្ឋមន្រ្តី ស សុខា ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ

(ភ្នំពេញ) : លោកវរសេនីយ៍ត្រី ហួត គង់ អធិការរងនគរបាលខណ្ឌចំការមន ត្រូវបានឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

លោកវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តែងបង្កបញ្ហា និងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋ នាំឲ្យមានការរិះគន់យ៉ាងចាស់ដៃ និងប៉ះពាល់ដល់ស្ថាប័ននគរបាលដែលខ្លួនកំពុងបម្រើការងារថែមទៀតផង ទាំងដែលមន្ដ្រីនគរបាលម្នាក់កំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវ។

វរសេនីយ៍ត្រី ហួត គង់ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យទៅលើសាក្សីម្នាក់ដែលជាអ្នកផ្ដល់ព័ត៌មានអំពីករណីឃាតកម្មសម្លាប់ស្ដ្រីជនបរទេសម្នាក់ នៅខណ្ឌចំការមន ព្រមទាំងអ្នកសារព័ត៌មាន ដែលជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ច។ កាយវិការ និងពាក្យសម្ដីរបស់អធិការរងរូបនេះម្ដងហើយម្ដងទៀត គឺបានជះឥទ្ធិពលមិនល្អដល់ស្ថាប័ននគរបាលរាជធានីភ្នំពេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *