ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប្រ​ចាំនៅភូមិសាស្រ្តស្រុកសំឡូតខេត្តបាត់​ដំបង​ហេីយ ទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុង​ស្ទឹង​ ព្រែក​ ប្រ​ឡាយនានា! ​

សេចក្តីជូនដំណឹង៖

(បាត់ដំបង) : ស្នងការដ្ធាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី៣១  ខែសីហា​ ឆ្នាំ២០២៥ ដោយពិនិត្យឃេីញក្នុងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប្រ​ចាំនៅភូមិសាស្រ្តស្រុកសំឡូតខេត្តបាត់​ដំបង​ហេីយមកដល់ថ្ងៃនេះទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុង​ស្ទឹង​ ព្រែក​ ប្រ​ឡាយនានា​ ដែល​ជា​ប្រភពទឹក​និងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដ​ទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត។

ក្នុងស្ថានភាពបែបនេះ​ និងស្របតាមអនុសា សន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេ នីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​
លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​ បាលខេត្តបាត់ ដំបង​ បានដាក់វិធា​នការជាបន្ទាន់ដល់​កង កម្លាំងនគរបាល​ក្រុង​ ស្រុកនិងវរៈព្រំដែនគោកពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍របស់ស្នង​ការដ្ឋានផង ត្រៀមលក្ខណៈ​ មានកម្លាំង​ សម្ភារៈមធ្យោបា​យ​ គ្រប់គ្រាន់​ ដដេីម្បីធានាដោះស្រាយបញ្ហានេះដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ​ ទ្រព្យសម្បត្តិ​ សត្វពា​ហនៈ ទៅ កាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះឬសម្រួលដល់ការធ្វើចរាចរណ៍។

ម៉្យាងទៀតជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចដែលងាយរងផលប៉ះពាល់ដោយបញ្ហាទឹកជំនន់នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់និងរួមសហការជាមួយ​សម្ថកិច្ចនៅទីនោះដេីម្បីជួយអន្តរាគមន៍និងដោះស្រាយជូនបានទាន់ពេលវេលា៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *