(បាត់ដំបង) : នៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៥នេះ នៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម ឡាយឈុន ហាំង ប្រធានទូទៅរបស់ក្រុមហ៊ុន សុីធីរាយស៍ អុីមផត អិចផត (រោង ចក្រ កិនស្រូវ កែច្នៃអង្ករ ឡាយ សែ)និង លោកឡាយ ឈុនហុក បានចូលជួបសំដែងការគួរសម និង ពាំនាំអំណោយជា ម៉ាសការពារផ្សែងពុលចំនួន ៣៥០ម៉ាស ជូនលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដេីម្បីបានចែកជូនដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែនប្រេីប្រាស់ ក្នុងករណីចាំបាច់។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានសម្តែងនូវក្តីសាទរចំពោះទឹកចិត្តសប្បុរសជន ក្នុងខេត្ត បាត់ដំបងដែលបានចូលរួមឧបត្ថមនូវសម្ភារៈទាំងនេះ ដល់កងកម្លាំងជួរមុខបានប្រេីប្រាស់ជាប្រយោជន៍ក្នុងកិច្ចការពារនូវសុវត្ថិភាព សុខភាពផ្ទាល់ខ្លួនផងនិងកិច្ចការពារនូវបូរណភាពទឹកដីរបស់យេីងផង៕សហការី

