យុវតីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានជីវភាពខ្វះខាត ជួបការលំបាក ទទួលអំណោយពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

(កំពង់ចាម) :នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ដល់សិស្សថ្នាក់ទី១២ យុវតី ជា កញ្ញា អាយុ ១៧ ឆ្នាំ ដែលជាបេក្ខជនមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ចាម ។

គួរបញ្ជាក់ថា បច្ចុប្បន្នយុវតី រស់នៅក្នុងមណ្ឌលអង្គការមេត្រីអន្តរជាតិ មានស្រុកកំណើតស្ថិតនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហេីយមានជីវភាពខ្វះខាតជួបការលំបាក ។

ក្នុងឱកាសនោះដែរលោកជំទាវបាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ដែលតែងយកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ដោយមិនរើសអើង និងបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនក្មួយស្រីរួមមានគ្រឿងឧបភោគនិងបរិភោគ សម្ភារមួយចំនួន ព្រមទាំងថវិកាចំនួន ១.០០០.០០០រៀល ដោយឡែកលោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានបានឧបត្ថម្ភថវិកាបន្ថែម ២០០.០០០រៀល ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *