ខេត្តព្រៃវែង: សៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និង លោក ជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ធុងសំរាម ចំនួន ៥.២៩៧ធុង ជូនរដ្ឋបាលក្រុង ស្រុកទាំង១៣ សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា រួមជាមួយវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។
ពិធីនេះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ និងនាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត សរុបចំនួន ៧៨រូប។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តល់ធុងសំរាមសម្រាប់ចែកតាមវត្តអារាម សាលារៀន និងមណ្ឌលសុខភាព នៃក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង។

