ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

(កំពង់ចាម) :នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និជាអនុប្រធានអចិន្ត្រៃយ៍សាខា ដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារវីរៈកងទ័ពឈ្មោះព្រិទ្ទបាលឯក ង៉ូវ បេរ៉ាត ដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

ក្នុងឱកាសនោះលោកជំទាវបាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាពិសេស សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ ។

លោកជំទាវ បានផ្ដល់អំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន(ផ្លែឈើ០១កន្ត្រក សម្ភារសម្រាប់ទារក ១កន្ត្រក និងថវិកាចំនួន ២.០០០.០០០រៀល ។ បន្ទាប់លោកជំទាវ បានបន្តត្រួតពិនិត្យបន្ទប់ផ្ដល់សេវាចម្រុះជាពហុវិស័យទាក់ទងនឹងយេនឌ័រ ដែលទើបនឹងផ្លាស់ប្ដូរទីតាំងមកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *