មុខសញ្ញាគ្រឿងញៀនចំនួន​០២នាក់ត្រូវសមត្ថកិច្ចច-ាប់ខ្លួនតាមដីកា​បង្គាប់របស់ចៅក្រមជំនុំជម្រះតុលាការខេត្តបាត់ដំបង!

(បាត់ដំបង) :នៅថ្ងៃទី២៥​ ខែសីហាឆ្នាំ២០២៥ ស្របតាមអនុ​សាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តម​សេ​នី​យ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងតាមការចង្អុល​ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ ​ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេ​នីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកបាណន់បានដឹកនាំអនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួនពិរុទ្ធជនចំនួន០២​នាក់ក្នុងករណីគ្រឿងញៀនគឺឈ្មោះ​ ឆន​ ឆេត​ ភេទប្រុស​អា​យុ​ ៣៣ឆ្នាំរស់នៅភូមិក្រពេីជេីង​ ឃុំភ្នំសំពៅ​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ និងឈ្មោះ​ កែវ​ ហៅ​ ហ​ នី​ ភេទស្រី​ អាយុ​ ៣៨​ ឆ្នាំ​ រស់នៅភូមិក្រពេីជេីង​ ឃុំភ្នំសំពៅ​ ស្រុកនាណន់​ ខេត្តបាត់ដបង។

អ្នកទាំង០២នាក់ប្រព្រឹត្តិអំពេីជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀននៅមូលដ្ឋានខាង់លេី​ ក្នុងអំឡុងឆ្នាំ២០២៣។

ទាក់ទងនឹងការអនុវត្តដីកានេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារប្រចាំខែកាលពីថ្ងៃទី​១៩ខែ​ សីហា​ ឆ្នាំ២០២៥​ កន្លង​មកលោកឧត្តម​សេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ បានដាក់ជាវិ​ធានការសំខាន់ដល់មន្រ្តីក្រោមឱវាទ​ ត្រូវស្រាវ​ជ្រាវនិងចាត់ការស្វែងរកច-ាប់ខ្លួនជនល្មេីសដែលមានក្នុងដីកាឱ្យបានទោះ​ ជារូបគេគេចខ្លួនទៅដល់ទីណាក៏ដោយ៕

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *