អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីមួយខ្នង និងបរិក្ខានានា ក្នុងសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតនៅក្រុងពោធិ៍សាត់!

ខេត្តពោធិ៍សាត់:  ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីមួយខ្នង និងបរិក្ខានានា នៅក្នុងសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតនៅឃុំផ្ទះព្រៃ ក្រុងពោធិ៍សាត់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមជម្រាបជូនថា អគារសិក្សាថ្មីនេះមានកម្ពស់២ជាន់ មាន១០បន្ទប់ ដែលត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយភាពចង្អៀតក្នុងថ្នាក់រៀន ខណៈចំនួនសិស្សកំពុងកើនឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍សាលា បច្ចុប្បន្ន សាលាបឋមសិក្សាពោធិ៍សាត់មានគ្រូបង្រៀនចំនួន ៦៥នាក់ និងសិស្សសរុប ២.៧៤៤នាក់។ ថ្នាក់រៀនខ្លះមានសិស្សរហូតដល់ ៥៨នាក់ ដែលលើសពីកម្រិតស្តង់ដារ និងបង្កឱ្យមានភាពចង្អៀតក្នុងថ្នាក់រៀន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *