កម្ពុជា-អាមេរិក ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ ការគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់

ភ្នំពេញ: យោងតាមការបង្ហោះផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Steve Daines សមាជិកព្រឹទ្ធសភា បានអញ្ជើញជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញសន្ទុះឆ្ពោះទៅរកការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យកាន់តែរឹងមាំឡើងវិញ។

ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពជាតិ និងផលប្រយោជន៍យុទ្ធសាស្ត្ររួម កិច្ចពិភាក្សា បានផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ការគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងការពង្រឹងចំណងទាក់ទងដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិក និងកម្ពុជា៕

U.S. Embassy Phnom Penh welcomes Senator Steve Daines to Cambodia! Senator Daines met with Cambodian Prime Minister Hun Manet to build momentum for a stronger, renewed U.S.-Cambodia relationship.

Grounded in mutual respect for national sovereignty and shared strategic interests, their discussion focused on expanding practical cooperation, supporting regional peace and stability, and strengthening ties that benefit both the United States and Cambodia.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *