ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ចូលរួមសហការជាមួយសាខា ក ប ប ខេត្ត ចុះស្រង់ពត៌មានស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ តាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈក្នុងក្រុង ខេត្តព្រៃវែង

ខេត្តព្រៃវែង: សូមគោរពរាយការណ៍ជូន ឯ.ឧ ប្រធាន
ស្តីពីៈ សកម្មភាពការងារ ប្រចាំថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានដូចខាងក្រោម៖
-ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានចូលរួមសហការជាមួយសាខា ក ប ប ខេត្តព្រៃវែង ចុះស្រង់ពត៌មានស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ តាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈក្នុងក្រុងព្រៃវែ ស្រុកពារាំង និងស្រុកស្វាយអន្ទរ បានចំនួន ១៨ ស្ថានីយ៍/ដេប៉ូ
> ជាលទ្ធផល
១- ស្ថានីយ៍ធំៗ នៅលក់ធម្មតា ក្នុងតម្លៃទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម
២-ដេប៉ូប្រេងខ្នាតតូច មួយចំនួន បានផ្អាកដំណើរការ ដោយសារ ការបញ្ជារទិញពីក្រុមហ៊ុនមិនបាន
៣-ស្ថានីយ៍មួយចំនួនបានលក់លើសពីតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម
មូលហេតុដោយសារ ស្ដុកបញ្ជាទិញថ្មីតម្លៃខ្ពស់ជាង តម្លៃរបស់

>> ស្ថានភាពជារួម
– ស្ថានីយ៍ កំណត់បរិមាណ អតិបរមា ៣០-៤០ លីត្រ គ្រប់យានយន្ត និងមិនចែកចាយក្រៅពីយាន្តយន្ដទេ ( ធុង ឬកាន) សម្រាប់ស្ដុកទុកប្រើប្រាស់ឡើយ មូលហេតុដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ចាំបាច់របស់អតិថិជនទូទៅគ្រប់គ្នា។
– ការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ទូទៅ របស់ស្ថានីយ៍ក្រុមហ៊ុន អាចបានពី ៣-៥ថ្ងៃ
– ប្រជាពលរដ្ឋមួយចំនួន សំរុកទិញបំពេញរថយន្ដ និងស្ដុកទុក ដោយសារខ្លាចមិនមានការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់។
-លោក ឃិត ប៊ុនថុន អនុប្រធានមន្ទីរ បានចូលរួមពិធីបិទវគ្គបដិបត្តិធុតង្គ-វិបស្សនាកម្មដាន និងសមាទានធុតង្គវត្ត នៅវត្តពោធិរតនារាម (ហៅវត្តត្នោត) ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី ស សុខា

សូម ឯ.ឧប្រធានជ្រាបជារបាយការណ៍
សូមអរគុណ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *