ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណ​ក្ខន្ធវីរយុទ្ធជន​ពលីនៅសមរភូមិមុខ​ ស្ថិតនៅគេហដ្ឋាន​សពវីរកងទ័ព ក្នុងស្រុកស្ទឹងត្រង់​ និងស្រុកចំការលេី​

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណ​ក្ខន្ធវីរយុទ្ធជន​ពលីនៅសមរភូមិមុខ​ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, រួមមាន: ១-សពលោក អនុស្សាវរីយ៍ត្រី ភាព សោភ័ណ្ឌ ដែលបានពលីកាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងទៅ ស្ថិតនៅគេហដ្ឋាន ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង និង ២-សពលោក វរសេនីយ៍ឯក សៀង សាត ដែលបានពលីកាលពីថ្ងៃទី ២៧ ខែកក្កដា កន្លងទៅ ស្ថិតនៅគេហដ្ឋាន ក្នុងឃុំតាប្រុក ស្រុកចំំកាលើ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលចូលរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតនេះ និងបានពាំនាំសាររំលែកទុក្ខ​ពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាន​នាំយកនូវគ្រឿងឧបភោគ​បរិភោគ សម្ភារៈ និងថវិកាចូលបុណ្យសព​ ជូនដល់ក្រុមគ្រួសារសព ព្រមទាំងគិតគូរ​ ផ្តល់ការទ្រទ្រង់ជីវភាព​បន្ថែមទៀតសម្រាប់ថ្ងៃអនាគតផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *