មន្ទីរអប់រំខេត្តកំពង់ចាម បានបន្តទទួលសិស្សភៀសសឹកឲ្យចូលរៀន ៣៨៥ នាក់!

(កំពង់ចាម) មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៥ បានទទួលសិស្សភៀសសឹក ឱ្យចូលរៀន ចំនួន ៣៨៥នាក់។

បើតាមមន្ត្រី នៃមន្ទីរអប់រំខេត្តកំពង់ចាមបានឲ្យដឹងថា មន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ចាម បានសហការជាមួយការិយាល័យអយកនៃរដ្ឋបាលក្រុង ស្រុក និងនាយកសាលា បានទទួលសិស្សភៀសសឹក ឱ្យចូលរៀនបានចំនួន ៣៨៥ ស្រី ២០១នាក់ ។

ជាមួយគ្នានោះខាងមន្ទីរអប់រំ បានឧបត្ថម្ភដល់សិស្សទាំង ៣៨៥នាក់ ដោយក្នុងសិស្សម្នាក់ៗ ទទួលបានសម្ភារ:សិក្សាមានដូចជា កាតាបរៀនមួយ សៀវភៅ៥ក្បាល ប៊ិក ៥ដេីម ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *