រាជធានីភ្នំពេញ: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម លី យ៉ុងផាត់ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
បាឋកថានេះមានគោលបំណងសំខាន់ក្នុងការតម្រង់ទិស និងចែករំលែកនូវបទពិសោធន៍ប្រវត្តិសាស្ត្រពិតដល់មន្ត្រីគណបក្សបន្តវេន អំពីដំណើរការស្វែងរកសន្តិភាព ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលជាការសម្រេចចិត្តដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុនក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសឱ្យការប្រើប្រាស់អាវុធ៕
ភ្នំពេញ, ព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ ២០២៦

