ខេត្តបន្ទាយមានជ័យ: យោងតាមការបង្ហោះផ្សាយក្នុងតាមបណ្តាញសង្គមរបស់ក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ បន្ទាយមានជ័យដែលបានបង្កឡើងដោយយោធាថៃ បានរាយលួសបន្លា កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ទ័ពថៃបានធ្វើសកម្មភាពពង្រាយកង់ឡាន បន្លាលួស និងចល័តសព្វាវុធ និងសកម្មភាពជាច្រើនទៀត នៅក្នុងអំឡុងពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលទាំងអស់នេះ ជាភស្តុតាងដែលមិនអាចប្រកែកបាន។
ដំណើរបេសកកម្មនេះ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ដែលបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ៕

